Ø ពាក្យថា សត្វលោក មានន័យថា អ្នកដែលមានការជាប់ជំពាក់នៅក្នុងលោក ឬភព ,អ្នកដែលមិន ទាន់ឆ្លងផុតចាកលោក, អ្នកដែល វិលវល់ក្នុងវដ្តសំសារ តែងមានការកើតស្លាប់ជាធម្មតា។
Ø ទីកន្លែងកើតរបស់សត្វលោកហៅថាឱកាសលោក ឬភព។
Ø សត្វលោក ចែកចេញជា ៣ ប្រភេទ គឺ៖
1. កាមលោក សំដៅយកពួកសត្វ ដែលកើតនៅក្នុងកាមភព ១១កន្លែងមាន អបាយភូមិ ៤ មនុស្ស១ សួគ៌ ៦ ។
2. រូបលោក គឺពួកសត្វដែលកើតនៅក្នុងរូបភព សំដៅយកពួកព្រហ្ម ១៦ ជាន់ ។
3. អរូបលោក គឺពួកសត្វដែលកើតក្នុងរូបភព សំដៅយកពួកព្រហ្មឥតរូប ៤ ជាន់។
1. ចាតុមហារាជិកា ស្ថិតលើភ្នំសត្តបរិភ័ណ្ឌ,ជាទីលំនៅរបស់មហារាជទាំង ៤
2. តាវតឹង្ស ស្ថិតនៅលើកំពូលភ្នំសិនេរុ, ជាទីនៅរបស់សក្កទេវរាជ
3. យាមា ស្ថិតនៅខាងលើ តាតឹង្ស, ជាទីលំនៅរបស់សុយាមទេវបុត្រ
4. តុសិតា ស្ថិតនៅខាងលើយាមា
5. និម្មានរតី ស្ថិតនៅខាងលើតុសិតា
6. បរនិម្មិតវសវតី ស្ថិតនៅជាន់ខាងលើនិម្មានរតី
Ø ឋានព្រហ្មមានរូប ១៦ ជាន់នោះគឺ
1. បរិស្សជ្ជា ៩. សុភគណ្ហិកា
2. បរោហិតា ១០. វេហប្ផល្លា
3. មហាព្រហ្មា ១១. អសញ្ញីសត្តា
4. បរិត្តាភា ១២. អវិហា
5. អប្បមាណាភា ១៣. អតប្បា
6. អាភស្សរា ១៤. សុទស្សា
7. បរិត្តាសុភា ១៥. សុទស្សី
8. អប្បមាណាសុភា ១៦. អកនិដ្ឋា
បញ្ជាក់ៈ ពួកព្រហ្មទាំង ១៦ ជាន់នេះ ស្ថិនៅខាងលើខ្ពស់ជាងឋានសួគ៌ទាំង ៦ជាន់ តាមលំដាប់ថ្នាក់។
Ø ឋាន ព្រហ្ម ឥតរូប ៤ ជាន់នោះគឺៈ
1. អាកាសានញ្ចាយតនំ
2. វិញ្ញាណញ្ចាយតនំ
3. អាកិញ្ចាញ្ញាយតនំ
4. នេវសញ្ញានាសញ្ញាយតនំ
បញ្ជាក់ៈ ពួកព្រហ្មឥតរូបទាំង ៤ ជាន់នេះ ស្ថិនៅខាងលើខ្ពស់ជាន់ឋានព្រហ្មមានរូបទាំង១៦ជាន់ទៀត។
Ø ចំណែក មនុស្ស១ និង អបាយភូមិ ៤ ( នរក,ប្រេត,តិរច្ឆាន និងអសុរកាយ) ស្ថិតនៅលើភពផែនដី មានទ្វីបទាំងបួនជាដើម។
ឯកសារដក់ស្រង់ដោយសមណៈនិស្សិត វ៉ាន់ កនិដ្ឋ
0 មតិយោបល់:
Post a Comment