Thursday, January 11, 2018

វិជ្ជា ៣ និងវិជ្ជា​ ៨ និងចរណ ១៥ នៃព្រះសម្មាសម្ពុទ្ធ


នាមថា( វិជ្ជាចរណសម្បន្នោ)ព្រោះព្រះអង្គបរិបូណ៏ដោយ វិជ្ជា ៣ និង វិជ្ជា​ ៨ និង ចរណ ១៥


=ពាក្យថា« វិជ្ជា៣​ នោះ គឺ:



· បុព្វេសានុស្សតិវិជ្ជា ទ្រង់រលឹកឃើញជាតិកំណើតរបស់ព្រះអង្គនិងជាតិកំណើតរបស់សត្វដទៃជាអនេកជាតិ ។



· ចុតូបបាតវិជ្ជា ទ្រង់រលឹកឃើញដល់ការចុតិបដិសន្ធិរបស់សត្វដោយទិព្វចក្ខុដ៏បរិសុទ្ធក្រៃលែង ។



· អាសវក្ខយវិជ្ជា ទ្រង់ជ្រាបច្បាស់នូវការអស់ទៅនៃអាសវរបស់សត្វទាំងឡាយ ។


=ពាក្យថា« វិជ្ជា ៨» នោះដូច្នេះ



· វិបស្សនាវិជ្ជា ទ្រង់ជ្រាបច្បាស់នូវនាមនិងរូបស្ថិតក្នុងព្រះត្រៃលក្ខណ៏មានអនិច្ចំជាដើម ។



· មនោមយិទ្ធិវិជ្ជា ទ្រង់អាចថ្លែងរិទ្ធិគឺធ្វើចិត្តរបស់ព្រះអង្គឲ្យទៅជារូបផ្សេងៗបាន ។



· ឥទ្ធិវិធវិជ្ជា ទ្រង់អាចសំដែងរិទ្ធិឲ្យបែងចែកទៅអ្វីផ្សេងៗបានដូចជាធ្វើមនុស្សម្នាក់ឲ្យទៅជាច្រើននាក់ ។



· ទិព្វសោតវិជ្ជា ទ្រង់អាចស្តាប់សំលេងមនុស្ស និងទេវតា ដែលនៅក្នុងទីឆ្ងាយបាន ។



· ចេតោបរិយវិជ្ជា ទ្រង់ជ្រាបទឹកចិត្តសព្វសត្វដទៃបាន ។



· រួមទាំងវិជ្ជា ៣ខាងលើត្រូវជាវិជ្ជា ៨



=ពាក្យថា (ចរណ )មានន័យថា សេចក្តីប្រព្រឹត្ត មាន១៥ គឺ



· សីលសំវរ សង្រួមរក្សាក្នុងបាតិមោក្ខ ។



· ឥន្ទ្រីយសំវរ សង្រួមរក្សាក្នុងឥន្រ្ទីយ៏ទាំង៦ ។



· ភោជនេមត្តញ្ញុតា ភាពជាអ្នកដឹងប្រមាណក្នុងភោជន ។



· ជាគរិយានុយោគ ប្រកបកិរិយាភ្ញាក់រលឹកជានិច្ចគឺប្រាសចាកថីនមិទ្ទ ។



· សទ្ធា ចិត្តថ្លាស្អាតបរិសុទ្ធ ប្រាសចាកចិត្តជាអកុសលឬបាបធម៌ទាំងឡាយ ។



· សតិ មានសេចក្តីដឹងខ្លួនជានិច្ច ។



· ហិរិ តែងមានសេចក្តីខ្មាសបាប ។



· ឨតប្ប តែងមានសេក្តីខ្លាចបាប ។



· ពាហុសច្ច មានសេចចក្តីចេះចាំច្រើន ។



· ឧបក្កម ទ្រង់មានសេចក្តីប្រឹងប្រែងប្រកបដោយសម្មប្បធានវិរិយ ។



· មតិ សេចក្តីយល់ប្រកបដោយបញ្ញាធិប្បាយច្រើន។ 


·រូបាវចរជ្ឈាន៤ ដែលមិនបានសាបសូន្យ ។

ឯកសារដក់ស្រង់ដោយសមណៈនិស្សិត វ៉ាន់ កនិដ្ឋ

0 មតិយោបល់:

Post a Comment