Wednesday, November 22, 2017
ស្លឹកស្វាយអាចព្យាបាលជំងឺទឹកនោមផ្អែមបានទៀត? ពិតជាមិនគួរឲ្យជឿរមែន
ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលប៉ះពាល់ដល់មនុស្សជាច្រើននៅនៅជុំវិញពិភពលោក។ វាបានកើតឡើងនៅពេលដែលលំពែងរបស់យើងឈប់ផលិតអាំងស៊ុយលីន ឬនៅពេលដែលរាង្គកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនបានត្រឹមត្រូវ។
តើអ្វីទៅជាជំងឺទឹកនោមផ្អែម?
Ø នោមញឹកជាងធម្មតា ជាពិសេសនៅពេលយប់
Ø មានអារម្មណ៍ស្រេកទឹកខ្លាំង
Ø ស្រកទម្ងន់
Ø តែងតែរមាស់នៅជុំវិញអាអូនតូច ឬទ្វារមាស
Ø ដំបៅ ឬរបួសជាសះស្បើយយឺត
Ø មានអារម្មណ៍អស់កម្លាំង
Ø ភ្នែកស្រវាំង មើលមិនសូវច្បាស់
នៅពេលដែលអ្នកមិនអើពើ ឬមិនបានព្យាបាល ជំងឺនឹងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរដូចជា ខ្វាក់ភ្នែក ខូចសរសៃប្រសាទ ខ្សោយតម្រងនោម បេះដូង ងាប់អាអូនតូច។ ដោយសារតែការញ៉ាំអាហារដែលសម្បូរជាតិខ្លាញ់ច្រើន ឬអាហារដែលអាចញ៉ាំបានភ្លាមៗ ធ្វើឲ្យមនុស្សជាច្រើនកើតជំងឺទឹកនោមផ្អែមកើនឡើងរាល់ថ្ងៃ។ ដូច្នេះ តើយើងអាចធ្វើអ្វីបានដើម្បីព្យាបាលជំងឺទឹកនោមផ្អែម ប្រសិនបើយើងមិនមានលទ្ធភាពទិញថ្នាំ? ចម្លើយសាមញ្ញៗ គឺស្លឹកស្វាយ។
ស្លឹកស្វាយផ្ដល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពយើងគ្រប់គ្នា ពីព្រោះវាសម្បូរទៅដោយវីតាមីន អង់ស៊ីម សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុរ៉ែជាច្រើនទៀត។
ការរៀបចំៈ
ជាដំបូង យកស្លឹកស្វាយខ្ចី ១០ទៅ១៥សន្លឹក រំពុះឲ្យបានទឹកមួយកែវ រួចរក្សាទុកមួយយប់។ សូមទទួលទាននៅពេលព្រឹកព្រលឹម ទាំងពោះទទេ។ ដើម្បីទទួលលទ្ធផលល្អបំផុត អ្នកគួរតែប្រើវិធីសាស្ត្រនេះរយៈពេលពីរ ទៅបីខែ។
អ្នកក៏អាចយកស្លឹកស្វាយខ្ចីក្រៀម រួចកិនឲ្យម៉ត់។ យកម្សៅស្លឹកស្វាយកន្លះស្វាបព្រាកាហ្វេឆុងទទួលទានដូចតែ ឲ្យបានពីរដងក្នុងមួយថ្ងៃ។
ចែករំលែកពីៈ កូនពៅ.com
របៀបទទួលទាន និងចំណីអាហារ ដែលជួយឲ្យស្រ្តី មានរាងតូចស្អាត
ការធ្វើលំហាត់ ប្រាណពិតជា អាចជួយរំលាយ ជាតិខ្លាញ់ នៅក្នុងខ្លួន ដែលអាចជួយ សម្រកទំងន់បាន ប៉ុន្តែដើម្បីឲ្យរាងកាយ របស់អ្នក មានរាងកាន់ តែស្អាតអ្នកត្រូវ តែទទួលទាន អាហារឲ្យបាន ត្រឹមត្រូវផងដែរ។ ដើម្បីធ្វើឲ្យរាង ស្អាតដូចតារាម៉ូដែល អ្នកឯកទេស ផ្នែកចំណីអាហារ នៃចក្រភពអង់គ្លេស វេជ្ជបណ្ឌិត Dr Marilyn Glenville បានប្រាប់ពី របៀបក្នុងការ ទទួលទានអាហារ និងប្រភេទ ចំណីអាហារមួយ ចំនួនដែលអាច ជួយឲ្យរាង របស់យើងស្អាត ដូចខាងក្រោម
១. ទទួលទាន អាហារញឹកញាប់ វេជ្ជបណ្ឌិត បាននិយាយថា ដើម្បីរក្សារកំរិតស្ករ និងថាមពល នៅក្នុងរាងកាយ ឲ្យមានតុល្យភាព យើងត្រូវបរិភោគអាហារឲ្យ បានទៀតទាត់ ។ យើងត្រូវទទួល ទានអាហារ ពេលព្រឹក ថ្ងៃ និងល្ងាច ជាមួយនឹង អាហារសម្រន់ បន្តិចបន្តួចនៅចន្លោះ ពេលព្រឹកម្តង និងចន្លោះពេល ល្ងាចម្តងទៀត ដោយមិនឲ្យ លើសពីចន្លោះ ពេល៣ម៉ោង នោះទេ។ នៅពេលដែលយើង ទទួលទានអាហារ ចន្លោះពេលលើស ពី៣ម៉ោងរាងកាយយើង នឹងគិតថា យើងដាច់អាហារ ហើយរាងកាយ នឹងស្តុក ជាតិខ្លាញ់ និងសារជាតិធាត់ ទុកក្នុងខ្លួន មិនបញ្ចេញមកទេ។ លើសពីនេះ ត្រូវព្យាយាម កុំទទួលទាន សារជាតិ កាបូហាយដ្រេត ចាប់ពីម៉ោង ៦ល្ងាចឡើងទៅ។
.
២.ទទួលទាន អាហារពេលព្រឹក ប្រសិនបើ អ្នកមិនបាន ទទួលទាន អាហារពេលព្រឹក រាយកាយរបស់ យើងនឹងដាច់អាហារ ហើយរឹតតែ មិនបញ្ចេញសារ ជាតិធាត់ពីក្នុង ខ្លួនមកទៀត។
៣. កុំឲ្យសារជាតិស្ករ ក្នុងឈាមឡើងចុះ ជៀសវាងកុំ ទទួលទាន អាហារណាដែល ធ្វើឲ្យសារជាតិស្ករ ក្នុងឈាមឡើងខ្ពស់ និងចុះរហ័ស។ អ្នកគួរទទួល ទានអាហារ ណាដែល មានជាតិប្រូតេអ៊ីន ខ្ពស់ដូចជា សាច់គ្មានខ្លាញ់ ត្រី ស៊ុត ព្រមទាំងឈីស និងទឹកដោះគោជូរ។ លោកអ្នកក៏អាច ទទួលទានអាហារ ដែលជារុក្ខជាតិដូចជា គ្រាប់ធញ្ញជាតិ គ្រាប់ពូជ សណ្តែក ជាដើម បើទោះជាវា មិនមានប្រូតេអ៊ីន ខ្ពស់ដូចសាច់ក៏ដោយ។
៤. សម្រាកចិត្តឲ្យស្ងប់ វេជ្ជបណ្ឌិត Glenville បានបន្ថែមថា ប្រសិនបើអ្នក មានអារម្មណ៍តានតឹង នោះនឹងធ្វើឲ្យ សារធាតុcortisol ក្នុងឈាម ឡើងខ្ពស់ ដែលធ្វើឲ្យអ្នក មានចំណង់ អាហារខ្លាំង ព្រោះរាងកាយ របស់អ្នកគិតថា ត្រូវការបរិភោគ ឲ្យច្រើនបន្ទាប់ពីមាន ការតានតឹងក្នុង ការគិតច្រើន។ ហេតុដូចនេះហើយ ទើបចំពោះអ្នក ដែលមានរបៀប រស់នៅបែបតានតឹង ច្រើនទទួលទាន អាហារច្រើន ហើយទាមទារ ទទួលទានតែអាហារ ណាដែលសំបូរ ទៅដោយសារធាតុ កាបូហាយដ្រេត និងសារជាតិធាត់។
៥. ត្រូវទទួលទាន វីតាមីនបន្ថែម វីតាមីន B គឺជាវីតាមីន ដែលគេស្គាល់ថា អាចជួយសម្រួល ដល់ភាពតាន តឹងក្នុងអារម្មណ៍បាន។ វីតាមីន B3 និង B6 សំខាន់ណាស់ ព្រោះវាមានផ្ទុកជាតិឥន្ធនៈ បញ្ជូនទៅដល់ កោសិកា ដែលធ្វើឲ្យរាងកាយ យើងមានថាមពល។
៦. ទទួលទាន អាហារដែលមាន ជាតិប្រូតេអ៊ីន គ្រប់ពេល អាហារដែលមាន ជាតិប្រូតេអ៊ីន ញ៉ាំឆាប់ឆ្អែត ជាង អាហារដែលគ្មានប្រូតេអ៊ីន។ លើសពីនេះ សារជាតិប្រូតេអ៊ីន ឆាប់រលាយ ជាងជាតិខ្លាញ់ ហើយវាក៏ជួយ រំលាយសារជាតិ កាបូហាយដ្រេត នៅពេលទទួលទាន ជាមួយគ្នានៅ ក្នុងអាហារ។ វាមិនត្រឹមតែ ធ្វើឲ្យអ្នកមាន ថាមពលខ្លាំង ពេញមួយថ្ងៃទេ វាថែមទាំងជួយ ទប់ស្កាត់កុំឲ្យ អ្នកចង់ទទួល ទានសារជាតិផ្អែមផងដែរ។ អាហារដែលមានសារជាតិប្រូតេអ៊ីនខ្ពស់។
